អហ កណ្តាល៖ នៅវេលាម៉ោង២៣និង២៥ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥ កម្លាំងអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យម្នាក់ស្លៀកពាក់ឯកសណ្ឋានកងរាជអាវុធហត្ថ។
នៅវេលាម៉ោងខាងលើ ជនសង្ស័យបានមកសួរអាវុធហត្ថដែលកំពុងយាមនៅទីបញ្ជាការ អហ ខេត្ត រកទិញឯកសណ្ឋានអាវុធហត្ថ ដោយមានការសង្ស័យកម្លាំង អហ បានឃាត់សួរនាំ ជនសង្ស័យពុំមានឯកសារបញ្ជាក់ថាខ្លួនជាមន្ត្រីកងរាជអាវុធហត្ថទេ។ ជននេះបាននិយាយថា ខ្លួនចង់ធ្វើជាអាវុធហត្ថនិងស្រលាញ់ឯកសណ្ឋាននេះពេក ទើបខ្លួនសុំខោអាវពីមិត្តភក្តិធ្វើទាហាន (មិនស្គាល់ឈ្មោះ) យកមកឱ្យគេដេរឈ្មោះ (ថន រ៉ែន) អត្តលេខ ២០១២២០ និងដេរស្លាកសញ្ញាអាវុធហត្ថ យកមកស្លៀកពាក់។ ការស្លៀកពាក់នេះ មានរយៈពេលជាង៣ខែមកហើយ តែយូរៗស្លៀកពាក់ម្តងហើយច្រើនតែពេលយប់។ ក្រោយពីស្តាប់ចម្លើយចប់កម្លាំងជំនាញក៏ឃាត់ខ្លួនដើម្បីកសាងនីតិវិធីបញ្ជូនទៅតុលាការ។