អហ.ខណ្ឌទួលគោក៖ ករណីជនសង្ស័យម្នាក់ឆបោកម៉ូតូ ត្រូវបានកងកម្លាំងជំនាញធ្វើការឃាត់ខ្លួននៅវេលាម៉ោង ២៣និង០០នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ ចំនុចជិតស្ថានទូតរុស្សី សង្កាត់ទន្លេបាសាក់ខណ្ឌចំកាមន ។
ជនឆបោកម៉ូតូរូបនេះមានឈ្មោះថា ស៊ឹន គីមហុង ភេទប្រុស អាយុ២៤ឆ្នាំ ជានិសិ្សតសាលាកសិកម្ម ស្នាក់នៅ ផ្ទះជួល ផ្លូវ មុន្នីរ៉េត សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
ម៉ូតូដែលជនសង្ស័យនេះឆបោកបាន ម៉ាកហុងដា អាយខុន ព៌ណផ្ទៃមេឃ ស៊េរី២០០៩ ស្លាកលេខ 1AN-6403 ពីជនរងគ្រោះឈ្មោះ ហេង ម៉ាទីណេ ភេទប្រុស អាយុ២០ឆ្នាំ បុគ្គលិកក្លឹបកំសាន្ត ស្នាក់នៅផ្ទះលេខ៨៤Eo ផ្លូវមុន្នីរ៉េត សង្កាត់ស្ទឹងមានជ័យ ។
ដោយទទួលបានបណ្តឹងពីជនរងគ្រោះសមត្ថកិច្ចជំនាញរបស់យើង បានធ្វើការឃាត់ខ្លួនជនសង្ស័យនៅចំណុចខាងលើ និងបច្ចុប្បន្នកំពុងឃាត់ខ្លួនទុកនៅកងរាជអាវុធហត្ថខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅកាន់ការិយាល័យព្រហ្មទណ្ឌចាត់ការទៅតាមនីតិវិធី៕