កណ្តាល: នៅវេលាម៉ោង០៨ និង ០០នាទីព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល សរុបចំនួន ១៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ទៀវ ម៉ារឌី បានចូលរួមក្នុងពិធី អបអរសាទរ ទិវាជាតិ ទីក្រុងស្អាតលើកទី៥ ឆ្នាំ២០១៧ ក្រោមប្រធានបទ
ទីក្រុងស្អាត ទីក្រុងផ្តល់ភាពកក់ក្តៅ ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ នៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមអធិបតីភាព លោកជំទាវ ហ៊ុន កុសនី អភិបាលរង ខេត្តកណ្តាល និងដោយមានការអញ្ជើញចូលរួមពីសំណាក់ កងកម្លាំងទាំងបីប្រភេទ មន្ទីរជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន២៧៦០នាក់៕
ក្នុងពិធីនោះដែរ ក៏មានការចូលរួមសំអាតបរិស្ថាន និងទីធ្លាជុំវិញ សួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ពីកម្លាំងកងរាជអាវុធហត្ថផងដែរ។
(អត្ថបទៈ ម៉ាន់ ដាវីត)