You are currently viewing កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានដាក់តាមគោលដៅ ល្បាត និងសម្រួលការកកស្ទះចរាចរណ៍

កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានដាក់តាមគោលដៅ ល្បាត និងសម្រួលការកកស្ទះចរាចរណ៍

អហ ព្រះសីហនុ៖ ចាប់ពីថ្ងៃបុណ្យភ្ជុំបិណ្យរហូតមកដល់ថ្ងៃនេះ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានយកចិត្តទុកដាក់លើតួនាទី ភារកិច្ច ក្នុងភូមិសាស្ត្ររបស់ខ្លួន ដោយដាក់ចេញនូវបទបញ្ជាដល់បណ្តាក្រុង ស្រុក និងស្នាក់ការសន្តិសុខ ឱ្យយកចិត្តទុកដាក់ ទទួលខុសត្រូវខ្ពស់គ្រប់ចំណុចសំខាន់ៗក្នុងដែនដីខេត្តទាំងមូល។ កម្លាំងអាវុធហត្ថ បានឈរតាមគោលដៅ ល្បាត​ក្នុង​ភូមិ​សាស្ត្រ សម្រួលការកកស្ទះចរាចរណ៍ ជាពិសេសរក្សាការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។

IMG_1900

IMG_1899

IMG_1898

IMG_1897

IMG_1896

IMG_1895