ព្រះវិហារៈ ដើម្បីជួយសម្រួលនូវទុក្ខលំបាក របស់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៌ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ
បានដាក់បទបញ្ជាអោយកម្លាំងក្រោម កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកត្បែងមានជ័យ ដែលដឹកនាំដោយ លោកវរសេនីយ៌ត្រី លី វណ្ណះ អនុប្រធានមន្ទីរបច្ចេកទេសសន្តិសុខ ចុះជួយលើកផ្ទះជូនប្រជាពលរដ្ឋចំនួនមួយខ្នង ដែលមានទំហំ៥ម៉ែត្រ x៦ម៉ែត្រ ដែលម្ចាស់ផ្ទះមានឈ្មោះ ឃុន ហ៊ុន ភេទស្រី អាយុ៤១ឆ្នាំ ជាកសិករ រស់នៅភូមិបុស្សធំ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
(អត្ថបទៈ ម៉ាន់ ដាវីត)