You are currently viewing ជនសង្ស័យចំនួន ០៤នាក់ ដែលមានជាប់ពាក់ព័ន្ធជាមួយបទល្មើសលួច និងប្លន់ ត្រូវបាន បញ្ជូនទៅតុលាការ

ជនសង្ស័យចំនួន ០៤នាក់ ដែលមានជាប់ពាក់ព័ន្ធជាមួយបទល្មើសលួច និងប្លន់ ត្រូវបាន បញ្ជូនទៅតុលាការ

ភ្នំពេញៈ នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ មន្ត្រីជំនាញកងរាជអាវុធហត្ថ នៃការិយាល័យបង្ក្រាបបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន ០៤នាក់ ទៅតុលាការ ពាក់ព័ន្ធករណី លួច និង ប្លន់។

តាមការបញ្ជាក់ពីមន្ត្រីកងរាជអាវុធហត្ថរាជធានីបានឱ្យដឹងថា ជនសង្ស័យទាំង០៤នាក់ ដែលត្រូវបានបញ្ជូនទៅតុលានោះរួមមានឈ្មោះៈ
១. ពេជ្រ វុទ្ធី ភេទប្រុស អាយុ ២៧ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌចំការមន ឃាត់ខ្លួន កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង១៥:២០នាទី នៅចំណុចផ្ទះគ្មានលេខ ផ្លូវ៩៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួចម៉ូតូ ,
២. ឈី ឈៀងហេន ភេទប្រុស អាយុ ៣២ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួន កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង១៩:៣០នាទី នៅចំណុចបន្ទប់ជួលគ្មានលេខ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ប្រើកំាំបិតតាំងតោ កាប់ប្លន់យកម៉ូតូ),
៣. ជា ដេវីត ភេទប្រុស អាយុ ១៧ឆ្នាំ និង ៤. ឈ្មោះ ឡាច វណ្ណា ភេទប្រុស អាយុ ១៧ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌ៧មករា ឃាត់ខ្លួនបាន កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ១០:១៥នាទី នៅចំណុចផ្លូវ២១៤ កែង១៤១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួចម៉ូតូ ។

ជាមួយគ្នានេះផងដែរ មន្ត្រីជំនាញកងរាជអាវុធហត្ថ ក៏សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងសូមការសហការពីបងប្អូនប្រជាពលរដ្ឋ ក្នុងការផ្តល់ដំណឹងផ្សេងៗរបស់ជនល្មើស ដែលបងប្អូនប្រជាពលរដ្ឋ មានការសង្ស័យ ដែលអាចមានជាប់ពាក់ព័ន្ធជាមួយបទល្មើសផ្សេង ដើម្បីងាយស្រួលអោយកម្លាំងជំនាញចេញប្រតិបត្តិការបង្ក្រាបអោយទាន់ពេលវេលា។


(អត្ថបទៈ ម៉ាន់ ដាវីត)