ឧត្តរមានជ័យៈ នៅវេលាម៉ោង២២ និង២៥នាទីយប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកចុងកាល់ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ស្ថិតនៅចំណុចភូមិចុងកាល់ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ មានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
តាមការឱ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថស្រុកចុងកាល់ បានឱ្យដឹងថា ជនសង្ស័យ ដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះ រួមមានឈ្មោះៈ
១. ម៉ន វ៉ាន់ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិស្នួលត្រេត៩៧ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
២. ងឹម ហុីង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិស្នួលត្រេត៩៧ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ០២កញ្ចប់
២. ម៉ូតូ ចំនួន០១គ្រឿង
៣. ទូរស័ព្ទដៃ ចំនួន០២គ្រឿង
៤. ប្រាក់ខ្មែរ ចំនួន៥៣៣៥០០រៀល
៥. បារីចំនួន០២កញ្ចប់ និងដែកកេះចំនួន០២។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។