ភ្នំពេញ៖ ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសាលសវនាកា អគាសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមទាំង ឧត្តមសេនីយ៍ត្រី ស្នងការរង និងនាយការិយាល័យហ្វឹកហ្វឺន បានទទួលស្វាគមន៍ ប្រតិភូនាយទាហានវ័យក្មេង នៃកងទ័ពប្រជាជនវៀតណាម ដែលដឹកនាំដោយលោកវរសេនីយ៍ឯក បំរុង COL. Dinh Quoc Hung ជាប្រធានគណៈកម្មការយុវជនកងទ័ព នៃអគ្គស្នងការនយោបាយ កងទ័ពប្រជាជនវៀតណាម ដំណើរទស្សនកិច្ចនេះ គឺដើម្បីពង្រីកនូវកិច្ចសហប្រត្តិបត្តិការ បន្ថែមទៀតរវាងប្រទេសទាំងពីរ។
