ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព. ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ គ. ស. ២០១៧ នៅសាលាកងរាជអាវុធហត្ថកំបូល បានរៀបចំពិធីសំណេះសំណាល និងបើកប្រាក់គោលនយោបាយ យោធិនប្រភេទ២ កងរាជអាវុធហត្ថ ពិធីនេះក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោឧត្ដមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការ ព្រមទាំងមានការចូលរួមពីក្រុមការងារកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជំនាញដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។ ការបើកប្រាក់គោលនយោបាយនេះគឺជូនដល់ យោធិនពិការ ចំនួន ០៣ រូប និងក្រុមគ្រួសារ យោធិនពលី មរណៈចំនួន ៣៥ រូប សរុប ៣៨ រូប។
