កណ្តាល៖ ព្រឹកថ្ងៃអង្គារ ៩រោជ ខែមិគសិរ ឆ្នាំរកា នព្វស័ក ព. ស. ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ក្រុមការងារមនុស្សធម៌ កងរាជអាវុធហត្ថខេត្តកណ្តាល ដឹកនាំដោយលោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាកររង តំណាង លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានអញ្ជើញចុះសួរសុខទុក្ខ ដោយនាំយកថវិកា និងសម្ភារៈមួយចំនួនជូនដល់គ្រួសារលោកអនុសេនីយ៍ទោ ថេន បូរ៉ា ជាជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល ដែលបានឆ្លងទន្លេ ស្ថិននៅភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលមានថវិកាចំនួន ១.៣៤០.០០០៛ អង្ករ ទឹកផ្លែឈើ ទឹកសុទ្ធ និងសាច់ជ្រូកកំប៉ុងផងដែរ។
