You are currently viewing អហ កំពង់ស្ពឺ​បង្ក្រាប​ជនសង្ស័យជួញដូរថ្នាំញៀន​២នាក់​

អហ កំពង់ស្ពឺ​បង្ក្រាប​ជនសង្ស័យជួញដូរថ្នាំញៀន​២នាក់​

អហ​.កំពង់ស្ពឺ៖ កាលពីវេលាម៉ោង​១២និង​៤០នាទី ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៦ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពីបទចែកចាយគ្រឿងញៀន។​ការឃាត់ខ្លួននេះធ្វើឡើងនៅ ចំណុច ភូមិរំលោងប្រឃ្លះ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយមានឈ្មោះ ១.ឈ្មោះ ហ៊ុន បូរិន ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបូរីកម្មករ សង្កាត់រកាធំ ក្រុងច្បារ
មន ខេត្តកំពង់ស្ពឺ និង​ ឈ្មោះហាយ ហុង ភេទប្រុសអាយុ២៥ឆ្នាំ មានទីលំនៅភូមិក្រុងផ្កា សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។​វត្ថុតាងដែល​សមត្ថកិច្ចចាប់ដកបានមាន ម្សៅក្រាមពណ៏ស(ម៉ាទឹកកកចំនួន៦កញ្ចប់ តូច០១កញ្ចប់ធំ ០៥កញ្ចប់)សរុប៧៨.០៨ក្រាម ម៉ូតូ១គ្រឿង ម៉ាកសេ១២៥សេរី ០៩ ពាក់ស្លាកលេខភ្នំពេញ 1 AD -6875 លុយដុល្លា ២៤៣ដុល្លារ​អាម៉េរិក​ លុយខ្មែរ ៤៧ម៉ឺនរៀល ទូរស័ព្ទដែ៣គ្រឿង កន្ត្រៃ ២ ថង់សំរាប់ច្រកថ្នាំ១៩០ថង់។
វត្ថុតាងទាំងអស់ត្រូវ កំលាំង អ-ហ ក្រុងច្បារមន បានបញ្ជូនមក ទីបញ្ជាការដ្ឋាន អ-ហ ខេត្តកំពង់ស្ពឺ ដើម្បីចាត់ការទៅតាមនីតិវិធី៕
851333407_98549_13216639758576118526