ពោធិ៍សាត់៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ក្រុមការងារកងរាជអាវុធហត្ថ ខេត្តពោធិ៍សាត់ដឹកនាំដោយ លោកវរសេនីយ៍ទោ ប៊ូវ ថុល ប្រធានមន្ទីររដ្ឋបាលនិងហិរញ្ញវត្ថុ បានចុះសួរសុខប្រពន្ធលោកវរសេនីយ៍ត្រី លឹម វុទ្ធី នាយការិយាល័យបុគ្គលិកមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ ដែលទើបសម្រាលកូន និងបាននាំយកសម្ភារៈមួយចំនួទៅផ្តល់ជូនរួមមាន៖
– អង្ករ ០១ការ៉ុង ៥០គីឡូ
– ទឹកដោះគោឆៅ ០៤ឡូ
– ទឹកផ្លៃឈើ ០១កេះ
– មី ០១កេះ
– ថវិកាចំនួន ៣៥០,០០០រៀល។