កំពង់ស្ពឺ: រសៀលថ្ងៃអាទិត្យ ៧រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោកវរសេនីយ៍ឯក ចាន់ ដា មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានប្រជុំជួរដើម្បីត្រួតពិនិត្យកម្លាំង អាវុធគ្រាប់ មធ្យោបាយ សម្ភារៈ និងគ្រឿងបំពាក់ មួយជំហានមុន ដើម្បីត្រៀមលក្ខណៈទទួល ក្រុមការងារកងរាជអាវុធហត្ថលើផ្ទៃប្រទេសចុះត្រួតពិនិត្យជាក់ស្តែង ។
