You are currently viewing ឧត្តមសេនីយ៍ត្រី ឡា ឡៃ ប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ច ការងារកងរាជអាវុធហត្ថប្រចាំខែឧសភា

ឧត្តមសេនីយ៍ត្រី ឡា ឡៃ ប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ច ការងារកងរាជអាវុធហត្ថប្រចាំខែឧសភា

តាកែវ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ

បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ចការងារកងរាជអាវុធហត្ថប្រចាំខែឧសភា និងលើកទិសដៅការងារខែមិថុនាឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក ស្នាក់ការសន្តិសុខ នាយ នាយរងអាវុធហត្ថចំណុះបញ្ជាការដ្ឋានជាច្រើនរូបទៀត ពិធីនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ។