អហ.ស្ទឹងត្រែង៖ កម្លាំងកងរាជអាវុធហត្ថក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ បានឃាត់ជនសង្ស័យ២នាក់ ជាជនជាតិឡាវ ជួញដូរគ្រឿងញៀនខុសច្បាប់ នៅចំណុច ដុងក្រឡភូមិគីឡូ៨ សង្កាត់សាមគ្គី ។
ការបង្ក្រាបនេះដែរ ដឹកនាំដោយលោកវរៈសេនីយ៍ទោ ដួង វិចិត្រ មេបញ្ជារង ដោយឃាត់ខ្លួននសង្ស័យ២នាក់មានឈ្មោះ ផា ថាវខាំភេទប្រុសអាយុ៣៥ឆ្នាំ ជនជាតិឡាវ មុខរបរធ្វើស្រែចំការ ទីលំ នៅភូមិឃីណាក់ ស្រុកមឿងខូង ខេត្តចំប៉ាសាក់(ប្រទេសឡាវ)
និង ផា ថាវណយ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិឡាវ មុខរបរធ្វើស្រែចំការ ទីលំនៅភូមិឃីណាក់ ស្រុកមឿងខូង ខេត្តចំប៉ាសាក់(ប្រទេសឡាវ)
វត្ថុតាងដែលចាប់ដេកបានមាន ម៉ាទឹកកក ប្រភេ ទមេតំហ្វេតមីន០១កញ្ចប់ ទម្ងន់ ៩៣៧,៦ ក្រាម ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿង កាត់ទោសតាមផ្លូវច្បាប់៕
