You are currently viewing កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការជាមួយរដ្ឋបាលព្រៃឈើ រឹបអូសឈើដែលជនមិនស្គាល់មុខយកមកលាក់ទុក

កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការជាមួយរដ្ឋបាលព្រៃឈើ រឹបអូសឈើដែលជនមិនស្គាល់មុខយកមកលាក់ទុក

រតនគិរីៈ យោងតាមបទបញ្ជា លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី នាថ្ងៃសៅរ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១៨ លោកបានចាត់តាំងបញ្ជាឱ្យលោកវរសេនីយ៍ទោ ឃី សុខា ប្រធានមន្ទីរព័ត៌មានសនិ្តសុខបច្ចេកទេស សហការជាមួយស្ថាប័នមានសមត្ថកិច្ច ពិសេសមានការសម្របសម្រួលពីលោក រ៉ា បូវ៉ាន់ឌី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរី និងជំនាញរដ្ឋបាលព្រៃឈើស្រុកអូរជុំ ចុះទៅពិនិត្យដល់ទីតាំងក្នុងភូមិស្រុកអូរជុំ ប្រទះឃើញឈើប្រភេទលេខ១ ក្នុងនិយាមកា X71653Y47355 (អូរឡាង) ភូមិខ្មែង ឃុំ​ប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី និងប្រភេទឈើស្រឡៅចំនួន ១៦០កំណាត់ ដែលជនមិនស្គាល់មុខយកមកសន្សំទុកចោល ដោយពុំមានការអនុញ្ញាត។

បច្ចុប្បន្ន ផ្នែករដ្ឋបាលព្រៃឈើ រឹបអូសវត្ថុតាងបទល្មើសធនធានធម្មជាតិព្រៃឈើជាបណ្តោះអាសន្ន នៅចំណុចទីតាំងខាងលើ ដោយមានការយាមការពារពីសមត្ថកិច្ច។