You are currently viewing ឯកឧត្តម អភិបាលខេត្តព្រះវិហារ អញ្ជើញសំណេះ​សំណាល​នាយ នាយរងអាវុធហត្ថ

ឯកឧត្តម អភិបាលខេត្តព្រះវិហារ អញ្ជើញសំណេះ​សំណាល​នាយ នាយរងអាវុធហត្ថ

ព្រះវិហារ៖ នៅវេលាម៉ោង០៨និង០០នាទី ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ ឯកឧត្តម អ៊ុំ ម៉ារ៉ា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពីអភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញមកសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងអាវុធហត្ថខេត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំវក អដ្ឋស័ក ព.ស.២៥៦០ គ.ស.២០១៦។ នៅក្នុង​ពិធី​នេះ​ផងដែរ ឯកឧត្តម អ៊ុំ ម៉ារ៉ា បានផ្តល់ថវិកាដល់នាយ នាយរងអាវុធហត្ថខេត្ត ដែលបានចូលរួមចំនួន៦៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥០.០០០រៀល និងសម្រាប់កម្លាំងកងអនុសេនាធំចល័តចំនួន៤៩នាក់ដែលបានទៅការពារនៅខេត្តសៀមរាប ក្នុងម្នាក់ ៥០.០០០រៀលផងដែរ ផ្តល់ជូនអង្គភាពថវិកា ៥០០.០០០រៀល គោ០២ក្បាល និងជ្រូក០២ក្បាល។

626069a1fd735bca00bbbc629836e6de

922c5089ea316c94960f2f335a0841ac

3df14595839c2ea71da9b5e1c8232f80

0b2367603378bee5700b01193e04bf96

f119c229db506e4a2c7134ba0967b11a

ce2eca49f5aa48982ecb0ce74843e8ba