You are currently viewing កងរាជអាវុធហត្ថខេត្តកណ្តាលបើកកិច្ចប្រជុំត្រួតពិនិត្យការងារត្រីមាសទី១

កងរាជអាវុធហត្ថខេត្តកណ្តាលបើកកិច្ចប្រជុំត្រួតពិនិត្យការងារត្រីមាសទី១

កណ្តាល៖ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល បានបើកកិច្ចប្រជុំត្រួត​ពិនិត្យ​ការអនុវត្តលទ្ធផល​ការងារប្រចាំត្រីមាសទី១និងទិសដៅការងារត្រីមាសទី២ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៏ត្រី សំ តុលា មេបញ្ជាការ​កងរាជអាវុធ​ហត្ថ​ខេត្តកណ្តាល។ ក្នុងពិធីនេះដែរមានការអញ្ជើញចូលរួមពីសំណាក់ លោក មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ អនុប្រធាន​មន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក នាយ នាយរងអាវុធហត្ថ សរុបចំនួន១២៣នាក់។ លោក ឧត្តមសេនីយត្រី មេបញ្ជាការ បានក្រើនរំលឹកនិងដាក់ចេញនូវផែនការទិសដៅការងារមួយចំនួន ដូចខាងក្រោម៖ -ពង្រឹងការប្រមូលផ្តុំ គ្រប់គ្រងពត៌មាន -ពង្រឹងការស្រាវជ្រាវ​បង្ការ បង្រ្កាប បទល្មើស និងជួយសង្គ្រោះ -ប្រមូលផ្តុំកម្លាំងត្រៀមអន្តរាគមន៍100% -ប្រុងប្រយ័ត្នចំពោះអគ្គិភ័យ រៀបចំ សណ្តាប់ធ្នាប់ ជួយសម្រួល​ចរាចរណ៍ ការពារសុវត្ថិភាព ជូនប្រជាជនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឲ្យបានល្អ ។ល។ ក្នុងឱកាសនោះដែរ លោក ឧត្តមសេនីយ៍ មេបញ្ជាការ បានចែកជូននូវអត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរថ្មីទើបទទួល​បាន ព្រមទាំងបាននាំមកនូវអំណោយមានអាវយឺត​និងថវិកា​មួយ​ចំនួន​ចែកជូនដល់ នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តកណ្តាល ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី​ប្រពែណី​ជាតិ។

d78f1b3d9c938058e5f79d3bf007b181

883ce94b759760208837d3b1a66479ae

f8448464831b6e9cbf11ca5430abb2d9

feeb24eba49eb39550b6d05e8a9917d7

7bff239f0ee01efeda7aa146b2ab9f33