ភ្នំពេញ៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការណែនាំតាមបណ្តាអង្គភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីលើកកម្ពល់ស្មារតីទទួលខុសត្រូវចំពោះការអនុវត្តតួនាទី ភារកិច្ចរបស់កងរាជអាវុធហត្ថឱ្យចំទិសដៅតាមបទបញ្ជា និងសមត្ថកិច្ចរបស់ខ្លួន ដូចជា ឱ្យគ្រប់បណ្តាអង្គភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ជាពិសេសមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១២ ចូលរួមសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ អនុវត្តការងារត្រួតពិនិត្យអាវុធជាតិផ្ទុះឆ្លងកាត់គោលដៅ។ ឱ្យកម្លាំងអាវុធហត្ថយកចិត្តទុកដាក់បង្កើនការងារសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍កកស្ទាក់ជួនប្រជាពលរដ្ឋ ចេញកម្លាំងល្បាត ពួនស្ទាក់ ប្រដេញបង្ក្រាប ចំពោះបទល្មើសជាក់ស្តែង ត្រូវអនុវត្តជាបន្ទាន់ដោយមិនបាច់សុំការអនុញ្ញាត ឬសុំគោលការណ៍ជាមុនក៏បាន គឺត្រូវអនុវត្តឲ្យបានរួចទើបរាយការណ៍តាមក្រោយ ប៉ុន្តែកិច្ចការខ្លះត្រូវសុំបទបញ្ជា និងគោលការណ៍ជាមុនទើបអនុវត្តបាន។

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានពង្រឹងការអនុវត្តតួនាទី ភារកិច្ច អាវុធហត្ថរាជធានីភ្នំពេញ
- Post author:Eng Hy
- Post published:April 22, 2016
- Post category:បញ្ជាដឹកនាំ / បទបញ្ជា
You Might Also Like

លោកឧត្តមសេនីយ៍ត្រី នុត នន្ទ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ

វរសេនីយ៍ឯក ប៊ូវ ថុល ដឹកនាំប្រជុំផ្សព្វផ្សាយស្ដីពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩

ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង ប្រជុំបែងចែកតួនាទីភារកិច្ចមន្ទីរកសាងកម្លាំង

លោកឧត្តមសេនីយ៍ មេបញ្ជាការ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ជួរបញ្ជាការ!

ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំឆមាស១!
