You are currently viewing ឧត្តមសេនីយ៍ទោ គួច ថារី អញ្ជើញត្រួតពិនិត្យ ការងារធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូននិង យុទ្ធោបករណ៍កងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ទោ គួច ថារី អញ្ជើញត្រួតពិនិត្យ ការងារធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូននិង យុទ្ធោបករណ៍កងរាជអាវុធហត្ថ

ព្រឹកថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានប្រជុំត្រួតពិនិត្យការងារធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍កងរាជអាវុធហត្ថ នៅកងអនុសេនាធំចល័តលេខ២៦ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ គួច ថារី នាយករងទីចាត់ការបុគ្គលិក ជាប្រធានអនុគណៈកម្មការទី២ អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ដោយមានការអញ្ជើញចូលរួមពីលោក ឧត្តមសេនីយ៍ទោ ឃួន វណ្ណអេ ស្នងការ ស្នងការដ្ឋានភ័ស្តុភារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក វរសេនីយ៍ឯក នន់ វណ្ណា មេបញ្ជាការកងអនុសេនាធំចល័តលេខ២៦ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងក្រុមការងារ នាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត ៕