You are currently viewing គណៈប្រតិភូបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ ចូលរួមប្រជុំផ្លាស់ប្ដូយោបល់ការងារ និងកិច្ចសហប្រតិបត្តិការ

គណៈប្រតិភូបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ ចូលរួមប្រជុំផ្លាស់ប្ដូយោបល់ការងារ និងកិច្ចសហប្រតិបត្តិការ

ក្រចេះ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែមករា ឆ្នាំ២០១៩ គណៈប្រតិភូបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានចូលរួមប្រជុំផ្លាស់ប្ដូយោបល់ការងារ និងកិច្ចសហប្រតិបត្តិការ ជាមួយបញ្ជាការដ្ឋាន យោធាខេត្តប៊ិញភឿក និងកងទ័ពការពារព្រំដែនកម្ពុជា-វៀតណាម នៅបញ្ជាការយោធាខេត្តប៊ិញភឿក ប្រទេសវៀតណាម។ក្នុងឱកាសនោះដែរលោក ឧត្តមសេនីយ៍ ក៏បានជូនពរយោធាខេត្តប៊ិញភឿក និងកងទ័ពការពារព្រំដែនកម្ពុជា-វៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ផងដែរ។