You are currently viewing លោក វរសេនីយ៍ឯក ហ៊ង បូរិទ្ធ អញ្ជើញចូលរួមក្នុងពិធីសពឪពុកក្មេក លោក វរសេនីយ៍ទោ ដាញ់ សាព្រី

លោក វរសេនីយ៍ឯក ហ៊ង បូរិទ្ធ អញ្ជើញចូលរួមក្នុងពិធីសពឪពុកក្មេក លោក វរសេនីយ៍ទោ ដាញ់ សាព្រី

ដោយអនុវត្តតាមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អំពីការយកចិត្តទុកដាក់ដល់អាវុធហត្ថជួបការលំបាក មានជំងឺ ពាក់លី មរណៈ ជាក់ស្តែងនារសៀលថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០១៩នេះ លោក វរសេនីយ៍ឯក ហ៊ង បូរិទ្ធ នាយការិយាល័យបំភន្ដ័អក្ខរៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំមន្ត្រីអាវុធហត្ថក្រោមឱវាទ អញ្ជើញចូលរួមក្នុងពិធីសពឪពុកក្មេក លោកវរសេនីយ៍ទោ ដាញ់ សាព្រី នាយរងការិយាល័យបំភន្ដ័អក្ខរៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបាននាំយកនូវបច្ច័យដែលបានមកពីការចូលរួមពីនាយ នាយរងអាវុធហត្ថចំណុះការិយាល័យបំភ័ន្ថអក្ខរៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ២.៥១០.០០០រៀលប្រគ់ជូនគ្រួសារសពផងដែរ ។