You are currently viewing គណៈប្រតិភូយោធាវៀតណាម អញ្ជើញជូនពរកងរាជអាវុធហត្ថខេត្តព្រៃវែង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

គណៈប្រតិភូយោធាវៀតណាម អញ្ជើញជូនពរកងរាជអាវុធហត្ថខេត្តព្រៃវែង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ព្រៃវែង៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង ព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០១៩ ប្រតិភូយោធាខេត្តឡុងអាន និងយោធាព្រំដែនខេត្តឡុងអាននៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញចូលជួបសំណេះសំណាល សួរសុខទុក្ខ និងជូនពរលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តព្រៃវែង ។