កំពង់ឆ្នាំង៖ ថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំប៉នជំនាញ ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ ប្រចាំឆមាសទី១ ឆ្នាំ២០១៩ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ តាមបណ្តាមូលដ្ឋាន កងរាជអាវុធហត្ថក្រុង-ស្រុក ស្នាក់ការសន្តិសុខ និងសិក្ខាកាមជាច្រើនរូបទៀត។