You are currently viewing កម្លាំងអាវុធហត្ថខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យ ០៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!

កម្លាំងអាវុធហត្ថខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យ ០៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!

កណ្តាល៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងតាខ្មៅ និងការិយាល័យជំនាញខេត្ត បានចុះបង្ក្រាប ករណី​ជួញដូរ​ និង​ប្រើប្រាស់​ដោយខុសច្បាប់នូវសារធាតុញៀន​ នៅចំណុច​បន្ទប់ផ្ទះជួលលេខ០៤ ស្ថិតក្នុងភូមិព្រែកសំរោង​ សង្កាត់​តាខ្មៅ​  ក្រុងតាខ្មៅ​ ខេត្តកណ្តាល​ ដោយឃាត់ខ្លួនជនសង្ស័យ០៦នាក់ (ស្រី០១នាក់)

១/-​ឈ្មោះ កាម៉ូល ពិសិដ្ឋ ភេទប្រុសអាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងពិដាន មានទីលំនៅ​ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

២/-​ឈ្មោះ ព្រឿង ណី ហៅ បូរី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ​ មុខរបរ​មិនពិតប្រាកដ មានទីលំនៅ​ ផ្ទះជួលភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

៣/-​ឈ្មោះ មាស ពន្លឺ ភេទប្រុស  អាយុ២៦ឆ្នាំ ជនជាតិខ្មែរ​ មុខរបរ​ កម្មករសំណង់​ ​មានទីលំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

៤/-​ឈ្មោះ ភឿន ចាន់ទូច ភេទប្រុស អាយុ២៦ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ​មិនពិតប្រាកដ​ មានទីលំនៅ​ភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។

៥/-​ឈ្មោះ ជួង ស៊ីណាត​ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ​ មុខរបរ​មិនពិតប្រាកដ​ មានទីលំនៅភូមិចំពុះក្អែក​ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ  រាជធានីភ្នំពេញ។

៦/-​ឈ្មោះ សាន ស្រី​ស ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ​ភូមិអូអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ  រាជធានីភ្នំពេញ។

វត្ថុតាងចាប់យករួមមានៈ

-​ថ្នាំញៀន(​ម៉ាទឹកកក​)​ ចំនួន ០៣កញ្ចប់

-​ជញ្ជឹងថ្លឹងសារធាតុញៀនចំនួន​  ០១គ្រឿង

-​ទូរសព្ទ័ដៃ០៦គ្រឿង​ ។

-​សម្ភារៈប្រើប្រាស់​ (​ជក់​)​ សារធាតុញៀន មួយចំនួន។

បច្ចុប្បន្ន ជនសង្សយ័ និង វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរួច។