ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រតិបត្តិការសេនាធិការដ្ឋាននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំសប្តាហ៍ទី២ ខែកញ្ញា ឆ្នាំ២០១៩។
ខ្លឹមសារនៃការប្រជុំនេះរួមមាន, ត្រួតពិនិត្យការងាសប្ដាហ៍កន្លងទៅ និងទិសដៅការងារសប្ដាហ៍បន្ទាប់, ស្តាប់របាយការណ៍របស់ជំនាញនីមួយៗ រាយការណ៍ តើធ្វើបានអ្វីខ្លះ, ផ្សព្វផ្សាយសេចក្តីណែនាំលេខ ១០/២០១៩ស.ជ.ណ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ របស់លោកនាយ ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីការប្រគល់ជូនសាលាដំបូងរាជធានីខេត្តវិញនូវ រាល់ចលនទ្រព្យ អចលនទ្រព្យ និងរតនវត្ថុផ្សេងៗ ដែលមេបញ្ជាការកងរាជអាវុធហត្ថរាជធានីខេត្ត នាយទាហាន នាទាហានរងនៃកងរាជអាវុធហត្ថ និងមេបញ្ជាការអង្គភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានខ្ចីពីតុលាការ, ផ្សព្វផ្សាយបទបញ្ជាលេខ ០៥/២០១៩ប.ជចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ របស់លោកនាយ ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីពីការគ្រប់គ្រងកម្លាំងមធ្យោបាយ គ្រឿងបំពាក់ និងយោធបរិក្ខារបស់កងរាជអាវុធហត្ថ, ផ្សព្វផ្សាយផែនការលេខ ៤២/២០១៩ផ.ក ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ របស់លោក នាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីផែនការវគ្គបំប៉នមេបញ្ជាការសេនាធិការកងរាជអាវុធហត្ថជំនាន់ទី១ ឆ្នាំ២០១៩, ផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ ១៦០៧ រថ.វបប ចុះថ្ងៃទី១៨ កក្កដា ឆ្នាំ២០១៩ របស់រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ស្តីពីការបាត់បង់ប្រភពវិទ្យុសកម្ម Krypton-85(Kr-85) នៅប្រទេសថៃ, ត្រួតពិនិត្យផែនការលេខ ៣៩/២០១៩ ផ.ក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ របស់ របស់លោកនាយ ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសស្តីពីកិច្ចការពារសន្តិសុខ រក្សសណ្តាប់ធ្នាប់ និងសង្គ្រោះឧបទ្ទវហេតុផ្សេងៗក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងបុណ្យកឋិនទាន, ត្រួតពិនិត្យត្រៀមបិទវគ្គបំប៉នបើកបររថពាសដែក ប្រើប្រាស់គ្រឿងបំពាក់ សព្វាវុធ និងបាញ់គ្រាប់ពិតរថពាសដែក ជំនាន់ទី២ (ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩) នៅបញ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ និងត្រួតពិនិត្យផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព ជូននាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា (ពីថ្ងៃ១២-១៣ ខែកញ្ញា ឆ្នាំ២០១៩។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់លោក ឧត្តមសេនីយ៍នាយរងសេនាធិការ,ស្នងការ.ស្នងការរង,នាយករងវិទ្យាស្ថនកំបូល,នាយករងមជ្ឈមណ្ឌលភ្នំជំរាយ,នាយការិយាល័យជំនាញ,មេបញ្ជាការរងតាមបណ្តារាជធានី.ខេត្ត និងមេបញ្ជាការកងវរៈសេនាតូចអន្តរាគមន៍ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត ៕