You are currently viewing លោក វរសេនីយ៍ឯក តាំង ឈុនស្រេង ដឹកនាំប្រជុំការងារត្រៀមទទួលក្រុមការងារអធិការកិច្ចក្រសួងការពារជាតិ

លោក វរសេនីយ៍ឯក តាំង ឈុនស្រេង ដឹកនាំប្រជុំការងារត្រៀមទទួលក្រុមការងារអធិការកិច្ចក្រសួងការពារជាតិ

កោះកុង៖ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានធ្វើការប្រជុំការងារត្រៀមទទួលក្រុមការងារអធិការកិច្ចក្រសួងការពារជាតិ ក្រោមការដឹកនាំប្រជុំដោយលោក វរសេនីយ៍ឯក តាំង ឈុនស្រេង មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង សមាសភាពចូលរួមមាន មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរស្តីទី នាយលេខាធិការដ្ឋាន នាយការិយាល័យបទល្មើសព្រហ្មទណ្ឌ នាយការិយាល័យគ្រឿងញៀន នាយការិយាល័យសម្ភារៈបច្ចេកទេស នាយការិយាល័យបុគ្គលិក និងនាយការិយាល័យវិស្វកកម្មផងដែរ។