You are currently viewing អនុសេនីយ៍ទោ សៅ រ័ត្នធីតា ប្រកាសបរិច្ចាគប្រាក់បៀវត្ស ៥០.០០០រៀល រយៈពេល០៦ខែ ជូនគណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

អនុសេនីយ៍ទោ សៅ រ័ត្នធីតា ប្រកាសបរិច្ចាគប្រាក់បៀវត្ស ៥០.០០០រៀល រយៈពេល០៦ខែ ជូនគណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

ព្រះសីហនុ៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ (COVID-19) ដែលស្ថិតក្នុងស្ថានភាពបន្តរីករាលដាលក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២០ លោកស្រី អនុសេនីយ៍ទោ សៅ រ័ត្នធីតា ជំនួយការ ការិយាល័យបទល្មើសជួញដូរមនុស្ស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានប្រកាសចូលរួមបរិច្ចាគដោយស្ម័គ្រចិត្តនូវប្រាក់បៀវត្ស ចំនួន៥០.០០០រៀល រយៈពេល០៦ខែ គិតចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០ ជូនគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ (COVID-19)។