You are currently viewing កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ សហការបង្ក្រាបរថយន្តសាំយ៉ុងដឹកឈើគ្មានច្បាប់អនុញ្ញាត!

កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ សហការបង្ក្រាបរថយន្តសាំយ៉ុងដឹកឈើគ្មានច្បាប់អនុញ្ញាត!

កំពង់ស្ពឺ៖ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឱរ៉ាល់ ដឹកនាំដោយលោក អនុសេនីយ៍ឯក ហេង ណារិទ្ធ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុក បានសហការជាមួយកម្លាំងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដឹកនាំដោយលោក ហ៊ុល ម៉ារ៉ា អនុប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នៅចំណុចអូរលាងដាវ ស្ថិតក្នុងភូមិជាំឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កម្លាំងបានឃាត់រថយន្តដឹកឈើ០១គ្រឿងម៉ាកសាំយ៉ុងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2J 4714 និងឈើអារសុក្រំ(ម៉ៃតាប់) សរុបចំនួន ២១ដុំ ម្ចាស់រត់គេចខ្លួនបាត់។
បច្ចុប្បន្នវត្ថុតាងរក្សាទុកនៅស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។