You are currently viewing ឧត្តមសេនីយ៍ទោ ស សំបូរធន ប្រជុំក្រុមការងាររៀបចំពិធីរំលឹកខួបលើកទី២៧

ឧត្តមសេនីយ៍ទោ ស សំបូរធន ប្រជុំក្រុមការងាររៀបចំពិធីរំលឹកខួបលើកទី២៧

ភ្នំពេញ៖ ព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំលើកទី២ ក្រុមការងាររៀបចំពិធីប្រារព្ធខួបលើកទី២៧ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២០) និងពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់អគារទីចាត់ការ វិទ្យាស្ថានកងរាជអាវុធហត្ថកំបូល។