បន្ទាយមានជ័យ៖ យោងតាមសេចក្ដីណែនាំរបស់លោក នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លេខ០៥/ស.ណ.ន ២០២០ ស្ដីពីការអនុវត្តតាមរបបសោធនិវត្តន៍ និងសោធនបាត់បង់សមត្ថភាពការងារចំពោះយោធិនអាជីបទាំងពីរភេទ នៃកងយោធពលខេមរភូមិន្ទ។
នៅព្រឹកថ្ងៃសោរិ៍ ទី២៩ ខែសីហា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានធ្វើការណែនាំដល់យោធិន នៃកងរាជអាវុធហត្ថ ដែលដល់អាយុត្រូវចូលនិវត្តន៍ឆ្នាំ២០២១ ដើម្បីត្រៀមលក្ខណៈសម្បត្តិ និង លក្ខខណ្ឌកំណត់ឱ្យបំពេញបែបបទ និងឯកសារពាក់ព័ន្ធសម្រាប់យោធិនម្នាក់ៗផងដែរ។