You are currently viewing កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សា និងប្រើប្រាស់សារធាតុញៀន

កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សា និងប្រើប្រាស់សារធាតុញៀន

បន្ទាយមានជ័យ៖ យោងតាមពាក្យបណ្ដឹង របស់ជនរងគ្រោះឈ្មោះ ខឿន រីណា ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ អំពីករណីហិង្សាដោយចេតនាប្រព្រឹត្តដោយសហព័ន្ធ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ដែលប្រព្រឹត្តកាលពីវេលាម៉ោង២១ និង០០នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស សហការជាមួយកម្លាំងអន្តរាគមន៍ ដឹកនាំដោយលោក វរសេនីយ៍ត្រី ធឿង វាសនា នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស ចុះធ្វើប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ព្រំ ប៊ុនហូ ដែលត្រូវជាប្តីរបស់ជនរងគ្រោះ នៅវេលាម៉ោង១១និង៥៨នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។
បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ចាកបន្ត។