ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ញឹម សីលា ស្នងការ ស្នងការដ្ឋានផែនការប្រតិបត្តិការ និង ហ្វឹកហ្វឺន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជេីញផ្សព្វផ្សាយសភាពណ៍ថ្មីៗ ដល់នាយ នាយរងអាវុធហត្ថចំណុះស្នងការដ្ឋាន។ ក្នុងនោះផងដែរលោក ឧត្តមសេនីយ៍ បានផ្តាំផ្ញេីដល់នាយ នាយរងទាំងចូលរួមគោរពទង់ជាតិ បន្តប្រុងប្រយ័ត្ន និងការពារ និងបាញ់ថ្នាំសម្លាប់មេរោគជាប់ជានិច្ច នៅកន្លែងធ្វេីការដេីម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវិដ ១៩ មិនមានជាប់ពាក់ព័ន្ធករណីគ្រឿងញៀនខុសច្បាប់ ការិយាល័យត្រូវគ្រប់គ្រងកម្លាំងហាមបាត់មុខគ្មានមូលហេតុ មានសាមគ្គីឯកភាពផ្ទៃក្នុងគោរពតាមឋានានុក្រម គោរពតួនាទីភារកិច្ច គោរពតាមការចាត់តាំងអោយបានម៉ឺងម៉ាត់។