ក្រចេះ៖ លោក វរសេនីយ៍ឯក ស្រ៊ុន សោភ័ណ មេបញ្ចាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ បានដឹកនាំ នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តក្រចេះ មកចូលរួមពីធីសូត្រមន្តចម្រើនព្រះបរឹត្ត និងស្តាប់ព្រះសង្ឃសម្តែងព្រះធម្មទេសនា កាន់បិណ្ឌវេនទី១០ នៅវត្តអូរឫស្សី ក្នុងសង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ ពិធីកាន់បិនណ្ឌនេះធ្វើឡើងនៅថ្ងៃសៅរ៍ ១០រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០។