You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារជូនពរ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២១!

នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារជូនពរ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២១!

សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិ តាមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនចំពោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២១ នាឱកាសដ៏ប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមគោរពជូនពរ លោកជំទាវ ជាទីគោរពដ៏ខ្ពង់ខ្ពស់ប្រកបដោយពលានុភាពខ្លាំងក្លា បញ្ញាញាណភ្លឺថ្លា សុខភាពល្អបរិបូរណ៍ដើម្បី ចូលរួមដឹកនាំនាវាកម្ពុជាឆ្ពោះទៅទទួលបានជោគជ័យត្រចះត្រចង់ធំធេងថ្មីៗថែមទៀត។
សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបីទេវតាឆ្នាំថ្មី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរសិរីសួស្តី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរថ្លៃថ្លា ជូនចំពោះ លោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមជួបតែមហាវិបុលសុខ សុភមង្គល និងប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមគោរពជូនពរពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទាំងអស់!