You are currently viewing កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបការទន្ទ្រានយកដីរដ្ឋ

កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបការទន្ទ្រានយកដីរដ្ឋ

ពោធិ៍សាត់៖ នៅវេលាម៉ោង ៨ និង ៣០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ ដឹកនាំដោយលោក វរសេនីយ៍ទោ ឌុច សម្ផស្ស នាយសេនាធិការ កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងអនុគណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិ ដឹកនាំដោយលោក ចាន់ វិចិត្រ អភិបាលរងស្រុកវាលវែង បានចុះបង្ក្រាបបទល្មើសកាប់ទន្ទ្រានដីព្រៃរដ្ឋយកធ្វើជាកម្មសិទ្ធិ នៅអូរបែកចាន ចំណុចលេខ(០២៥៧៨១០-១៣៤៦៤៨៧) និងចណុចលេខ (០២៥៧៨២១-១៣៤៦៤៥៧)ភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយបានរុះរើខ្ទមចំនួន ២, ដកហូតដី២កន្លែងទំហំ ៦៥ម x ២០០ម, ដើមទុរេន ២០ដើម, ដើមខ្នុរ ១០២ដើម, ដើមប័រ ៧ដើម, ដើមចេក ២០០ដើម, ដើមចាន្ទី ១០ដើម, ដើមល្ហុង ២០ដើម, ដើមអំពៅ ២០គុម្ព, ង្គោល១០៥ដើម និងធ្វើការអប់រំប្រជាពលរដ្ឋ ២គ្រួសារ។
បច្ចុប្បន្នវត្ថុតាងបានកាប់កម្ទេចចោលនៅហ្នឹងកន្លែង។