You are currently viewing ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី អញ្ជើញចុះសាកសួរសុខទុក្ខសិក្ខាកាម វគ្គបណ្ដុះបណ្ដាលនាយទាហានរងជំនាន់ទី៤៤ នៅកោះតាគាវ

ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី អញ្ជើញចុះសាកសួរសុខទុក្ខសិក្ខាកាម វគ្គបណ្ដុះបណ្ដាលនាយទាហានរងជំនាន់ទី៤៤ នៅកោះតាគាវ

នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជុំរីរាយ) បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកភួយ, មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់សិក្ខាកាមវគ្គបណ្ដុះបណ្ដាលនាយទាហានរងជំនាន់ទី៤៤ ដែលកំពុងហ្វឹកហាត់ ឆ្លាមសមុទ្រនៅកោះតាគៀវ។ ក្នុងពិធីនេះមានការចូលរួមពីនាយករង មន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ មន្ទីរហ្វឹកហ្វឺន និងអង្គភាពចំណុះមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជុំរីរាយ)។