ភ្នំពេញ៖ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ ដោយបានការអនុញ្ញាតពី លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក វរសេនីយ៍ត្រី ខេន ម៉ូរ៉ាឌី នាយការិយាល័យស្រាវជ្រាវ និងចងក្រងប្រវត្តិកងទ័ព កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញធ្វើបទបង្ហាញមគ្គុទេសក៍ជូនសិស្សានុសិស្សថ្នាក់ទី១១ ចំនួន ៧ សាលា ស្មើនឹង២៨០ នាក់ នៅស្ដូបសួនសមិទ្ធិផលសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ស្ថិតក្នុងវិមានឈ្នះ ឈ្នះ នៅភូមិព្រែកតាសេក សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។