ភ្នំពេញ៖ កងអនុសេនាធំចល័តលេខ២៦ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយ លោក វរសេនីយ៍ឯក នន់ វណ្ណា មេបញ្ជាការ កងអនុសេនាធំ២៦ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ បាននាំយកថវិកាដែលបានមកពីការចូលរួម ពីនាយ នាយរងអាវុធហត្ថហត្ថក្នុងកងអនុសេនាធំចល័តលេខ២៦ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រគល់ជូនមន្ត្រីអាវុធហត្ថចំនួនពីរនាក់ដែលមានការខ្វះខាតគឺលោក អនុសេនីយ៍ឯក ហេង ប៊ុនណាត ជួបគ្រោះថ្នាក់ចរាចរបាក់ឆ្អឹងករដៃស្ដាំ ទទួលបានថវិកាចំនួន ១,១៨០,០០០៛ និងលោក អនុសេនីយ៍ត្រី រាជ សំណាង ដែលគ្រួសាររបស់គាត់កំពុងសម្រាព្យាបាលជំងឺបានទទួលថវិកាចំនួន ១,៦៧០,០០០៛។