You are currently viewing ឈើជាង ១៨ម៉ែត្រត្រីគុណ ត្រូវបានកម្លាំងអាវុធហត្ថខេត្តរតនគិរីបង្ក្រាប

ឈើជាង ១៨ម៉ែត្រត្រីគុណ ត្រូវបានកម្លាំងអាវុធហត្ថខេត្តរតនគិរីបង្ក្រាប

រតនគិរី៖ នៅវេលាម៉ោង ១៧ និង ១៥នាទី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអណ្តូងមាស ដឹកនាំដោយលោក វរសេនីយ៍ត្រី ហាក់ ប៊ុន្នី មេញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក សហការបង្ក្រាបល្មើសធនធានធម្មជាតិ នៅភូមិតាំសេ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី ដោយបានបានចាប់យកវត្ថុតាងឈើចំនួន១០១ ដុំ ស្មើ១៨.០៧៥ម៉ែត្រត្រីគុណ។
បច្ចុប្បន្នវត្ថុតាងបានប្រគល់ជូនរដ្ឋបាលព្រៃឈើ ចាត់ការតាមនីតិវិធី។