ព្រះវិហារ៖ ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថខែកុម្ភៈ ទិសដៅការងារខែមីនា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង/ស្រុក ស្នាក់ការសន្តិសុខជាច្រើនរូបទៀត។