ក្រចេះ៖ នៅវេលាម៉ោង ៦:២៥ នាទី ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ កម្លាំងស្នាក់ការសន្តិសុខ ដឹកនាំដោយ លោក វរសេនីយ៍ត្រី ទេព ដារ៉ា ប្រធានស្នាក់ការ សហការជាមួយ លោក មិញ សេដ្ថា នាយសង្កាត់រដ្ឋបាលព្រៃឈើជ្រោយបន្ទាយ បានចុះល្បាត និងបង្ក្រាបសន្និធិផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតនៅចំណុច UTM(៦០០០៤១.១៣៩៨៩០៧) ភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដោយបានរឹបអូសឈើចំនួន ៤០ដុំ ស្មើ ០.៦៩១(សូន្យម៉ែតគីមប្រាំមួយរយកៅសិបមួយត្រីគុណ) បច្ចុប្បន្នវត្ថុតាងប្រគល់ឱ្យសង្កាត់រដ្ឋបាលព្រៃឈើជ្រោយបន្ទាយ ដើម្បីចាត់ការតាមនីតិវិធី។