ឧត្តរមានជ័យ ៖ រសៀលថ្ងៃអង្គារ ទី០២ ខែមីនា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ បានប្រជុំផ្សព្វផ្សាយផែនការការការពារសន្តិសុខសណ្តាប់ធ្នាប់ជូន សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចុះសួរសុខទុក្ខយោធិន និងត្រួតពិនិត្យតំបន់ប្រវត្តិសាស្រ្តយោធា នៅទិសយោធភូមិភាគទី៤ នាពេលខាងមុខ។ ពិធីនេះក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងមានការអញ្ជើញចូលរួមពីលោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ស្រុក និងស្នាក់ការសន្តិសុខផងដែរ។