You are currently viewing អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត

នៅវេលាម៉ោង ២១ និង ៣០នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ លាង រតនី ភេទប្រុស អាយុ២៧ឆ្នំា មុខរបរគ្មាន ស្នាក់នៅភូមិ ចំការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។ ពីបទរំលោភលើទំនុកចិត្ត ដោយយកម៉ូតូ០១គ្រឿងរបស់ជនរងគ្រោះទៅបញ្ចាំ ហើយគេចខ្លួនកាលពីថ្ងៃទី (២៨ ខែមីនា ឆ្នាំ២០២១) តាមបណ្តឹងរបស់ឈ្មោះ លាង ច័ន្ទធីតា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។
ក្រោយស៊ើបអង្កេត បានធ្វើការឆែកឆេរលំនៅឋានចំនួនពីរកន្លែងដឹកនាំដោយ លោក ផាន់ រតនា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបាត់ដំបង។
ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ម្ចាស់ឈ្មោះសៀង នឹម ភេទប្រុស អាយុ ៥១ឆ្នាំ មុខរបរលក់ដូរដកហូត ម៉ូតូ ០៣គ្រឿងបញ្ចាំ គ្មានឯកសារ និងនៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរក្រុងបាត់ដំបង ម្ចាស់ឈ្មោះ តាន់ ចាន់នុត ភេទស្រី អាយុ ២២ឆ្នាំ មុខរបរលក់ដូរដកហូតម៉ូតូ ម៉ូតូ០៤ គ្រឿងទទួលបញ្ចាំគ្មានឯកសារ។
បច្ចុប្បន្នម៉ូតូទាំង០៧ គ្រឿងរក្សាទុកនៅការិយាល័យជំនាញ កងរាជអាវុធហត្ថខេត្តបាត់ដំបង ដើម្បីស្រាវជ្រាវបន្ត ចំណែកជនសង្ស័យជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាកាតាមនីតិវិធី។