កំពង់ចាមៈ ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានរៀបចំពិធីប្រកាសផ្ទេរមុខតំណែង នាយការិយាល័យហិរញ្ញវត្ថុ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី វ៉ាស៊ីន ភិរម្យ នាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
ដោយមានការចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការខេត្ត មេបញ្ជាការរងខេត្ត ប្រធានមន្ទីរ អនុប្រធានមន្ទីរ និងនាយការិយាល័យដែលជំនាញពាក់ព័ន្ធនានាចូលរួមជាច្រើនរូបផងដែរ។លោកអនុសេនីយ៍ឯក សាយ សំណាង នាយការិយាល័យបុគ្គលិក កងរាជអាវុធហត្ថខេត្តកំពង់ចាម បានឡើងអានសេចក្តីសម្រេច របស់ អគ្គបញ្ជាការ ស្តីពីការតែងតាំងផ្លាស់ប្តូរមុខងារ លោកអនុសេនីយ៍ឯក លាង លីអៀង នាយការិយាល័យហិរញ្ញវត្ថុចាស់ ត្រូវបានផ្ទេរភារកិច្ចជា អនុមន្ទីររដ្ឋបាលហិរញ្ញវត្ថុបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម។ លោកអនុសេនីយ៍ទោ ខៃ ឈុនសេង ជាជំនួយការការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថខេត្តកំពង់ចាម ឥឡូវជានាយការិយាល័យហិរញ្ញវត្ថុមន្ទីររដ្ឋាបាល និងហិរញ្ញវត្ថុបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម។បន្ទាប់ពីបានចុះហត្ថលេខា និងប្រគល់សេចក្តីសម្រេច របស់អគ្គបញ្ជាការរួចមក លោកឧត្តមសេនីយ៍ត្រី វ៉ាស៊ីន ភិរម្យ នាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានកោតសរសើរចំពោះលោកអនុសេនីយ៍ឯក លាង លីអៀង នាយការិយាល័យហិរញ្ញវត្ថុចាស់ ដែលបានបម្រើការងារ ជូនដល់អង្គភាពកងរាជអាវុធហត្ថខេត្តកំពង់ចាម ជាច្រើនឆ្នាំកន្លងមក។នៅក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី វ៉ាស៊ីន ភិរម្យ បានមានប្រសាសន៍ថា ការផ្លាស់ប្តូរភារកិច្ច គឺជារឿងធម្មតា និងធ្វើឲ្យយើងទទួលបាននូវបទពិសោធន៍ជាច្រើន ក្នុងការងារដឹកនាំរវាងការិយាល័យមួយទៅការិយាល័យមួយទៀត។ មិនតែប៉ុណ្ណោះបានធ្វើឲ្យយើងស្គាល់កាន់តែច្បាស់ នូវកិច្ចការងារទាំងឡាយណា ដែលអនុវត្តដោយច្បាប់។ លោកឧត្តមសេនីយ៍ត្រី បានញ្ជាក់បន្ថែមទៀតថា នាយការិយាល័យដែលកាន់ថ្មី ត្រូវតែចងចាំនូវ៥ចំណុចរួមមានៈ
១.ស្មោះត្រង់ជាដាច់ខាតចំពោះមេបញ្ជាការ
២.គោរពបទបញ្ជានូវរាល់ចរាចរណ៍តាមការអនុវត្តន៍ប្រាក់បៀវត្យចំណូលថ្មី
៣.កត់ត្រាបញ្ជីស្នាម ធ្វើការបែងចែកភារកិច្ចទទួលខុសត្រូវអោយបានច្បាស់លាស់
៤.សីលធ៌មនូវការនិយាយស្តីទៅកាន់មេបញ្ជាការ មេបញ្ជាការរង នាយ នាយរង និងពលអាវុហត្ថអោយបានសមរម្យ
៥.បន្តកិច្ចការងារពីនាយការិយាល័យហិរញ្ញវត្ថុចាស់ធ្វើមិនទាន់ហើយនិងត្រូវបន្តដឺកនាំធ្វើការពង្រឺងក្របខណ្ឌចាត់តាំងអោយស្របទៅតាមជំនាញឯកទេសរបស់ខ្លួននិមួយៗ ដោយទទួលខុសត្រូវអោយបានច្បាស់លាស់ ដើម្បីពង្រឹងប្រសិទ្ធិភាពការងារ ធានាបានទាំងបរិមាណ គុណភាព និងប្រកបដោយជោគជ័យ៕