ត្បូងឃ្មុំ៖ នៅថ្ងៃអង្គារ ទី០២ ខែមីនា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ត្បូងឃ្មុំ បានរៀបចំពិធីប្រជុំផ្សព្វផ្សាយផែនការត្រៀមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ.១៩ និងការពង្រឹងការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថតាមជំនាញ និងការងារការពារប្រយុទ្ធប្រឆាំងជំងឺកូវីដ.១៩ កម្លាំងយាមល្បាតតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម និងការងារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ។