បន្ទាយមានជ័យៈ យោងតាមពាក្យបណ្ដឹងលេខ១៥ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ របស់ជនរងគ្រោះឈ្មោះ រ៉េត សង់ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិអូរជ្រៅ ឃុំគូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានប្ដឹងចោទប្រកាន់លើឈ្មោះផៃ រិទ្ធី ភេទប្រុស អាយុ២០ឆ្នាំ ពីបទហិង្សាដោយចេតនា។ ក្រោយពីបានទទួលពាក្យបណ្ដឹងរួច កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ
នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានចុះទៅដល់កន្លែងកើតហេតុ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ផៃ រិទ្ធី មុខរបរ កម្មករធ្វើនំបុ័ង នៅចំណុចសិប្បកម្មធ្វើនំប៉័ង ស្ថិតក្នុងភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយយកមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរ។ លោកវរ:សេនីយ៍ត្រី ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានអោយដឹងថា ជនសង្ស័យឈ្មោះផៃ វុទ្ធី បានឆ្លើយថា នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ក្រោយពីសម្រាកពីការងារឈ្មោះ រ៉េត សង់ ដើរកាន់ចានបាយដើម្បីហូប ពេលនោះខ្លួន (ផៃ រិទ្ធី) និងមិត្តភក្ត្រ ធ្វើការជាមួយគ្នាផ្សេងទៀត កំពុងអង្គុយផឹកស្រានៅទីនោះដែរ ហើយក៍បានហៅឈ្មោះរ៉េត សង់ មកផឹកស្រាជាមួយ ហើយបានសួរនាំគ្នាលេងចុះឡើងក៍កើតជាជម្លោះពាក្យសំដី រហូតដល់វាយទៅលើឈ្មោះរ៉េត សង់ បណ្ដាលអោយរងរបួសលើផ្ទៃមុខពិតប្រាកដមែន។លោកវរ:សេនីយ៍ត្រី ព្រហ្ម ថេង បានអោយដឹងទៀតថា ដោយបានចម្លើយសារភាពរបស់ជនសង្ស័យនិងសំអាងលើស្នាមរបួសរបស់ជនរង្រ្គោះផងនោះ កម្លាំងការយាល័យជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាដើម្បីចាត់ការបន្តតាមនីតិវិធី។