កំពង់ស្ពឺ៖ ដោយទទួលបានបញ្ជាផ្ទាល់ពី លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅវេលាម៉ោង ៩ និង៣០នាទី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ នៅចំណុចភូមិក្រាំងពន្លៃ ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កម្លាំងមន្ទីរស្រាវជ្រាវនិង បង្រ្កាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកភ្នំស្រួច បានដឹកនាំដោយ លោក វរសេនីយ៍ឯក ទិត្យ វណ្ណះ មេបញ្ជាការរង ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសដោយមានការ សម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ និងចាប់យកវត្ថុតាងគ្រឿងញៀនម៉ាទឹកកក ចំនួន១៨កញ្ចប់, ម៉ូតូចំនួន ០៣គ្រឿង, ទូរស័ព្ទដៃ ០២គ្រឿង, ថង់ច្រកថ្នាំចំនួន ២៥០ថង់, ដែកកេះចំនួន០៣, កន្រ្តៃចំនួន ០២ ដាវ ០១ដើម។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងតាមនីតិវិធី។