You are currently viewing កម្លាំងអាវុធហត្ថខេត្តរតនគិរីបង្ក្រាបបទល្មើសព្រៃឈើ!

កម្លាំងអាវុធហត្ថខេត្តរតនគិរីបង្ក្រាបបទល្មើសព្រៃឈើ!

រតនគិរី៖ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអណ្តូងមាសចំនួន ដឹកនាំដោយលោក វរសេនីយ៍ត្រី ហាក់ ប៊ុន្នី មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះបង្រ្កាបគំនរឈើដែលជនមិនស្គាល់មុខយកមកលាក់ទុកបម្រុងដឹកយកទៅលក់នៅប្រទេសវៀតណាម ស្ថិតនៅភូមិតាំងសេ ឃុំញ៉ាង ស្រុកអណ្ដូងមាស ចំនួន ៤៧ដុំ នៅមិនទាន់ធ្វើការវាស់វែង។
ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី វត្ថុតាងដឹកយកមករក្សាទុកនៅស្នាក់ការ ៧៨៧ រង់ចាំប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើ។