You are currently viewing សប្តាហ៍នេះ កម្លាំងកងរាជអាវុធហត្ថចម្រុះ បានឃាត់ខ្លួនជនសង្ស័យចំនួន៣៣នាក់ ជាមួយថ្នាំញៀនជិត៤០០កញ្ចប់

សប្តាហ៍នេះ កម្លាំងកងរាជអាវុធហត្ថចម្រុះ បានឃាត់ខ្លួនជនសង្ស័យចំនួន៣៣នាក់ ជាមួយថ្នាំញៀនជិត៤០០កញ្ចប់

រាជធានីភ្នំពេញៈ កម្លាំងចម្រុះរបស់កងរាជអាវុធហត្ថរាជធានី ដែលមានខណ្ឌដូនពេញ និងខណ្ឌឫស្សីកែវ ខណ្ឌជ្រោយចង្វា បានសហការណ៍ចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ជាបន្តបន្ទាប់ដោយឃាត់ខ្លួនជនសង្ស័យប្រុស-ស្រីសរុប៣៣នាក់ហើយ ក្នុងនោះមានមុខសញ្ញាបទល្មើសចោរកម្ម និងប្លន់ផងដែរ ក្នុងរយៈពេល១សប្ដាហ៍នេះ។

មន្ត្រីកងរាជអាវុធហត្ថការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីបានប្រាប់ភ្នាក់ងារ GRK News ឲ្យដឹង នៅរសៀលថ្ងៃទី១២ ខែសីហាថា ចាប់តាំងពីថ្ងៃទី០៤ ខែសីហារហូតដល់១១សីហា កម្លាំងកម្លាំងកងរាជអាវុធហត្ថរាជធានីសហការជាមួយបណ្ដាខណ្ឌពាក់ព័ន្ធ ខាងលើ ធ្វើការចុះបង្ក្រាបមុខសញ្ញាប្រើប្រាស់ និងជួញដូរគ្រឿងញៀនបានជាបន្តបន្ទាប់សរុប៣៣នាក់ និងដកហូតថ្នាំញៀនជិត៤០០កញ្ចប់ និងសម្ភារពាក់ព័ន្ធមួយចំនួនទៀតដែលត្រូវបានកម្លាំងអាវុធហត្ថកសាង សំណុំរឿងបញ្ជូនទៅតុលាការជាបន្ត។
មន្ត្រីអាវុធហត្ថបន្តថាជាក់ស្តែងនៅវេលាម៉ោង០៣រសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ចំណុចទួលតាស័ក្តិ៥ ផ្លូវ៧០ ភូមិទួលគោក ក្រុម៤សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ កម្លាំងអាវុធហត្ថចម្រុះខាងលើបានចុះបង្ក្រាបមុខសញ្ញាប្រើប្រាស់ និងជួញដូរបានមួយសំបុកជាក់ស្ដែង។ មន្ត្រីអាវុធហត្ថរាជធានីពេញបានឱ្យដឹងបន្តថា ប្រតិបត្តិការនេះកម្លាំងអាវុធហត្ថបង្ក្រាបក្រុមជនសង្ស័យបានចំនួន៩ នាក់បន្ថែមទៀតនោះ និងបានចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. ម្សៅក្រាមសថ្លា ចំនួន០៣កញ្ចប់
០២. ថ្នាំពណ៌ផ្កាឈូក២ចំណិត
០៣. ម៉ូតូចំនួន០៥គ្រឿង និងស្លាកលេខម៉ូតូដោះចេញ ចំនួន២ ក្នុងនោះ
ទី១-ស្លាកលេខភ្នំពេញ1BX-1399 និង
ទី២-ស្លាកលេខភ្នំពេញ1AV-5571 ព្រមទាំងសម្ភារសម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត។
មន្ត្រីកងរាជអាវុធហត្ថរាជធានីពេញបានបន្តទៀតថា បន្ទាប់ពីកម្លាំងជំនាញអាវុធហត្ថខណ្ឌដូនពេញបានស៊ើបដឹងយ៉ាងច្បាស់ ពីទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យជួញដូរគ្រឿងញៀននិងជាមុខសញ្ញា លួចម៉ូតូនោះដែលកំពុងតែលាក់ខ្លួនពួនសម្ងំនៅក្នុងមូលដ្ឋានសង្កាត់ ទួលសង្កែទើបកម្លាំងខណ្ឌដូនពេញ ចុះសហការណ៍ជាមួយកម្លាំងអាវុធហត្ថខណ្ឌឫស្សីកែវ និងកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីចុះបង្ក្រាបជាក់ស្តែង ឃាត់ខ្លួន៩នាក់ក្នុងនោះស្រីម្នាក់ និងបានចាប់យកវត្ថុតាងមួយចំនួនរួមមានៈ ថ្នាំញៀន,ម៉ូតូ៥គ្រឿង និងស្លាកលេខដោះចេញចំនួន២ ហើយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការនាថ្ងៃទី១២សីហានេះ ។
គួររំលឹកថា ជនសង្ស័យពាក់ព័ន្ធបទល្មើសគ្រឿងញៀនដ៏សកម្មចំនួន២៤នាក់ត្រូវបាន កម្លាំងកងរាជអាវុធហត្ថរាជធានី កសាងសំណុំរឿងបញ្ជូនទៅតុលាការ កាលពីព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦កន្លងទៅនេះ បន្ទាប់ពីកម្លាំងចម្រុះសហការចាប់ខ្លួនជាបន្តបន្ទាប់នាល្ងាច ថ្ងៃទី០៤ និងទី៦ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខB1 ផ្លូវរថភ្លើង និងក្រោយស្ថានទូតបារាំងក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ព្រមទាំងចាប់យកថ្នាំញៀនជាង៣៤០កញ្ចប់តូចធំផងដែរ។
បើសរុបទាំងលើកនេះ កម្លាំងអាវុធហត្ថបង្ក្រាបបានមុខសញ្ញាជួញដូរ ប្រើប្រាស់គ្រឿងញៀន និងលួចបានចំនួន៣៣នាក់ហើយ និងវត្ថុតាងគ្រឿងញៀនជិត៤០០កញ្ចប់តូចធំព្រមទាំងសម្ភារពាក់ព័ន្ធ មួយចំនួន នៅក្នុងសប្តាហ៍នេះ ៕
a

aa

aaa

aaaa

aaaaa
ឹ

ឹឹ

ឹឹឹ

ឹឹឹឹ
f2568756-6a1b-4146-a604-e4830f34e026

fa993d07-9038-46ec-bca6-247019c9c8a4